$10

ការផ្ដល់​ពិសេស

ការលក់សៀវភៅក្នុងខែតុលា

សៀវភៅ កូនសោជីវិត

ហេតុអ្វីបានមនុស្សយើងខុសគ្នា

sam kosal

ចង់ក្លាយជាអ្នកលក់ពូកែ អ្នក​ត្រូវមានជំនាញធំៗ៣​ ទើបលក់ដាច់ជាងមុន

3,249 Views

លោកអ្នកប្រហែលជាបានដឹងទាំងអស់គ្នាហើយថា ​ជំនាញលក់​ជាជំនាញសំខាន់បំផុត​នៅក្នុងការរកស៊ី។ ​​ការលក់ជាសសៃរឈាម​ ដែលនាំឈាមរត់ទៅគ្រប់ទីកន្លែង​របស់អាជីវកម្ម​លោកអ្នក ​ដូចនេះ​លោកអ្នក​គួរចំណាយពេលអភិវឌ្ឍជំនាញលក់របស់ខ្លួនឲ្យពូកែផង។ ​ខាងក្រោមនេះ​ Hangcheng24 សូមបង្ហាញជាគំនិតនូវជំនាញធំៗ៣ ​ដែលអ្នកត្រូវមានដើម្បីក្លាយជាអ្នកលក់ដែលពូកែជាងមុន៖

១ ​ជំនាញស្តាប់បេះដូងភ្ញៀវ

នេះជាជំនាញសំខាន់បំផុតទី១ ​ដែលអ្នកលក់ទាំងអស់ត្រូវមាន។ ​ពេលអ្នកស្តាប់បេះដូងភ្ញៀវហើយ​លោកអ្នក​នឹងលឺសូរអារម្មណ៍ដែលភ្ញៀវចង់បានជាមិនខាន។​​ ហើយដើម្បីចេះស្តាប់បេះដូងភ្ញៀវ​នេះបានល្អ​លោកអ្នកត្រូវតែចេះបើកបេះដូងខ្លួនឯងស្តាប់ភ្ញៀវ​ ហើយស្តាប់ដោយយកចិត្តទុកដាក់បំផុត។

២ ​ជំនាញនិយាយបញ្ចុះបញ្ចូលភ្ញៀវ

ក្រោយពីការស្តាប់ ​ជំនាញសំខាន់បន្ទាប់ទី២ គឺជំនាញនិយាយទៅកាន់ភ្ញៀវ។ ​អ្នកលក់ពូកែមានសិល្បះ​ក្នុងការនិយាយ ​មិនចេះតែនិយាយ​ឲ្យតែគេថា​និយាយច្រើននោះទេ។ ​អ្នកគួររៀនក្បួននេះ​ពីមនុស្សដែល​ពូកែនិយាយ ​ហើយសាកអនុវត្តដោយខ្លួនឯងឲ្យបានច្រើន ​នោះ​ជំនាញនេះនឹងស្ទាត់។

៣ ​ជំនាញមើលតម្រូវការអនាគត

តើ១០ឆ្នាំទៀត ​តម្រូវការរបស់ភ្ញៀវរបស់អ្នកនឹងប្រែប្រួលបែបណា? ​ហើយអ្វីដែលជាកត្តាដែលជំរុញការ​ប្រែប្រួលនេះ? បើអ្នកចំណាយពេលខ្លះពីការលក់ ​ដកឃ្លាគិត​និងអានយកគំនិតគេខ្លះ​ ហើយរៀនវិភាគពី​អនាគត​នោះ អ្នកនឹងឃើញតម្រូវការអនាគតនោះជាមិនខាន។

ចុងបញ្ចប់​ Hangcheng24 នឹងផ្តល់ជូននូវគំនិតល្អៗជាច្រើន​ទាក់ទងនឹងការលក់​ ជាគំនិតដែលនឹងជួយ​ជំរុញសហគ្រិនកម្ពុជាទាំងអស់ពូកែលក់ដូរជាងមុន។​ Hangcheng24 ជាគេទំព័រលក់ទំនិញតាមអនទ្បាញមួយ ​ដែលនឹងជួយដោះស្រាយបញ្ហាលក់មិនសូវដាច់​របស់សហគ្រិនកម្ពុជា​ទាំងអស់៕

By Categories