$10

ការផ្ដល់​ពិសេស

ការលក់សៀវភៅក្នុងខែតុលា

សៀវភៅ កូនសោជីវិត

ហេតុអ្វីបានមនុស្សយើងខុសគ្នា

Sam Kosal 2019

លោក សំ កុសល៖​ តិចនិច ៣ អាចផ្តល់កម្លាំងចិត្តខ្លាំងអស្ចារ្យដល់អ្នកបាន ពេលរកស៊ីខាត

866 Views

នៅលើលោកនេះ​ គ្មាននរណា​ចេញរកស៊ីហើយ ​ចង់ខាតនោះទេ ​ទាំងអស់គ្នា​ចង់បានប្រាក់ចំណេញ​ចង់ឲ្យការលក់ដូរកើន។ ​តែតាមពិតទៅ ​ទោះបី អ្នកខ្លះ​រៀនបានខ្ពស់​ មានដើមទុន ឬបទពិសោធន៍ច្រើន​យ៉ាង​ណា ក៏គង់តែជួបនឹងការរកស៊ីខាតដែរ។

លោក សំ កុសល ដែលជានាយកប្រតិបតិ្ត Business Cambodia ​បានបង្ហាញនូវបទពិសោធន៍ផ្ទាល់ខ្លួនពេលរកស៊ីខាត​ ដោយលោកបាន​ប្រើនូវតិចនិច៣​ដែលផ្តល់កម្លាំងចិត្តខ្លាំងអស្ចារ្យ ​ពេល​គាត់រកស៊ីខាត៖

  1. គិតដល់ក្តីស្រមៃខ្លួន

ពេលរកស៊ីខាតម្តងៗ ​លោកសំកុសលតែងបានគិតដល់ក្តីស្រមៃខ្លួន ​ក្តីស្រមៃដែលគាត់បានជ្រើសរើស​តាំងពីគាត់កំពុងរស់នៅប្រទេសអូស្រ្តាលី។ មុននឹងបោះបង់ អ្នកត្រូវគិតដល់គ្រាដែលអ្នកចាប់ផ្តើម​ហើយ​គិតហើយ គិតទៀត​ គាត់គិតដល់ក្តីស្រមៃរបស់គាត់។ ​ហើយពេលគិតពីក្តីស្រមៃខ្លួន ​​មានភ្ញៀវខ្លះ​ផ្ញើរសារ​អរគុណ​គាត់ ​ដែលកំពុងរកស៊ីមុខរបរនេះ​ ពេលនោះ​គាត់​ភ្លេចរឿងខាត​អស់រលីង។

  1. ត្រូវចេះរកគ្រូមកជួយ

លោកសំកុសលថា ​ពេលរកស៊ីខាត ​អ្នកត្រូវចេះរកគ្រូមកជួយ ​គឺគ្រូណាដែល​អាចជួយរឿងរកស៊ីបាន។​តែត្រូវចាំ ​គ្រូនោះមិនមែនជា​គ្រូទាយ ​ដែលចេះតែទាយតែថ្ងៃខែនោះទេ។ ​សម្រាប់លោកផ្ទាល់​ គ្រូដែល​គាត់តែង​ប្រឹក្សាជាមួយពេលរកស៊ីខាតគឺស្ទីវចប ​ដែល​ជាស្ថាបនិក​របស់​ក្រុមហ៊ុន​អែបផល។

សម្រាប់លោកសំកុសល ​លោកគ្រូគាត់ម្នាក់នេះ ​ជាសហគ្រិនដែលអស្ចារ្យណាស់ ​​​ព្រោះតែ​ស្ទីវចប​ជាអ្នក​ខាត​ដូចគាត់ដែរ។ ​ស្ទីវចបធ្លាប់ខាត​ ធ្លាប់ត្រូវគេដេញចេញពីក្រុមហ៊ុន​ តែគាត់​ជាមនុស្សដែល​គិតជ្រៅ​​ហើយ​ចេះដឹកនាំក្រុមហ៊ុន ​របស់លោក​ផុតពីការខាត ​រហូតដល់​ក្លាយជាក្រុមហ៊ុន​ដែលធំជាងគេបំផុត​មួយក្នុងលោក។

  1. ដកឃ្លា១រយះ​ហើយធ្វើអ្វីដែលខ្លួនចូលចិត្ត

ពេលអ្នកកើតទុក្ខពេក ​អ្នកត្រូវដកឃ្លាមួយរយះ ​ហើយ​ធ្វើអ្វីដែលខ្លួន​ចិត្តធ្វើ។ ​លោក សំ កុសល​ បានលើក​ថា ​អ្នកខ្លះទៅស្ទូចត្រី​ អ្នកខ្លះ​ទៅហាត់ប្រាណ ​ហើយ​សំរាប់លោកផ្ទាល់ ​បើស្រ្តេសពេក​គាត់​ទៅផ្ទះ​ដេកភ្លឹងតែម្តង។ ​គាត់ក៏ចូលចិត្តធ្វើដំណើរទៅក្រៅប្រទេស ​ដោយលោកដើរមើលពីមុខរបរផ្សេងៗ​វប្បធម៌ខុសៗ ​និង​គំនិត​ថ្មីៗ ​ជាច្រើន​ទៀតដែលចេញពីការដើរមើលនោះ។

ចុងក្រោយនេះ​ លោក សំ កុសល បានផ្តាំថា ​សូមខំប្រើចំណុច​ ១,២,៣ ​ខាងលើឲ្យបានច្រើន​ដើម្បីផ្តល់កម្លាំងចិត្ត​ដល់ខ្លួនឯង​ពេលអ្នករកស៊ីខាត។ ​ហាងឆេង ២៤​ សង្ឃឹមថា ​អត្ថបទមួយនេះ​នឹង​ជួយអ្នកលក់ដូរ​ទាំង​អស់​ឆ្លងផុត​គ្រាលំបាកបំផុត​ ក្នុងការរកស៊ី​គឺពេលរកស៊ីខាតនេះឯង៕

https://www.youtube.com/watch?v=cIJdhtse4zQ&t=155s

By Categories