$10

ការផ្ដល់​ពិសេស

ការលក់សៀវភៅក្នុងខែតុលា

សៀវភៅ កូនសោជីវិត

ហេតុអ្វីបានមនុស្សយើងខុសគ្នា

សៀវភៅ ប្រជុំស្នាដៃឯករបស់ ​សេក​ស្ពៀរ

$3.12

In stock

ប្រិយមិត្តអ្នកអានជាទីគោរព! លោកអ្នកពិតជាធ្លាប់​បានឮឈ្មោះវិល្លៀម សេកស្ពៀរ រួចមកហើយតាមរយៈ​ពាក្យ​ពំនោល​ឬជាប្រវត្តិរូបអ្នកនិពន្ធរឿងល្ខោនដ៏ល្បីល្បាញលើលោក។ តែស្នាដៃរូបរាងពិតប្រាកដដូចជារឿងហេមើឡែតរ៉ូមេអូ និងជូលីយ៉ែត ឬស្នាដៃផ្សេងៗទៀតរបស់អ្នកនិពន្ធដ៏ល្បីល្បាញមួយរួបនេះ   លោកអ្នកអាចមិនទាន់​បានជ្រួតជ្រាបពិតប្រាកដនៅឡើយទេ។   ដោយហេតុនេះទើបគ្រឹះស្ថានបោះពុម្ពម៉ាញប៊ុក្សយើងខ្ញុំបានយកចិត្តទុកដាក់រៀបចំប្រែសម្រួលសៀវភៅ ប្រជុំស្នាដៃឯករបស់សេកស្ពៀរ ដែលលោកអ្នកកំពុងកាន់នៅក្នុងដៃនេះ  ដើម្បីឆ្លើយតបនឹងការចង់ដឹងចង់ស្តាប់អំពីស្នាដៃរបស់កំពូលអ្នកនិពន្ធល្បីល្បាញរាប់សតវត្សរ៍មកហើយនេះ។

បណ្តារឿងនិទានទាំង២១ ដែលយើងខ្ញុំប្រែសម្រួលមកនេះ គឺជារឿងបែបអធិប្បាយដោយសង្ខេបៗ  តែមានខ្លឹមសារគ្រប់គ្រាន់ពេញលេញដើម្បីលោកអ្នកបានស្វែងយល់ត្រួសៗអំពីស្នាដៃរបស់សេកស្ពៀរនេះ។   ជាសំខាន់  រឿងនីមួយៗបានឆ្លុះបញ្ចាំងឲ្យឃើញពីធម្មជាតិរបស់មនុស្សបុថុជ្ជន   ដែលពេញទៅដោយចិត្តនិងអារម្មណ៍នឹកគិតផ្សេងៗច្រើនរាប់​សិបប្រការ។ តួអង្គនិមួយៗមានអារម្មណ៍និងបុគ្គលិកលក្ខណៈដោយឡែកផ្ទាល់ខ្លួន។ ចិត្តនិងអារម្មណ៍របស់ពួកគេម្នាក់ៗមិនថាចិត្តស្រឡាញ់ចិត្តស្អប់ ឬអារម្មណ៍ផ្សេងៗ សុទ្ធតែនាំតួអង្គនីមួយៗឲ្យដើរទៅរកការប្រឈមមុខនឹងហេតុការណ៍ផ្សេងៗមានទាំងរឿងល្អរឿងអាក្រក់  មានទាំងសោកនាដកម្ម  មានទាំងសុខនាដកម្ម  អាស្រ័យទៅលើ
មជ្ឈដ្ឋានជុំវិញ និងសាច់រឿងដែលនាំគេទៅ។

អ្នកអានទូទាំងពិភពលោកបានទទួលស្គាល់រួចមកហើយថាស្នាដៃនិពន្ធរបស់សេកស្ពៀរ ទោះជារឿងអ្វីក៏ដោយសុទ្ធតែមានគុណតម្លៃក្នុងការបង្កើនបញ្ញាទាំងអស់។   អ្នកដែលបានទស្សនារឿងល្ខោនឬអានស្នាដៃនិពន្ធរបស់សេកស្ពៀរ តែងតែទទួលបានកម្រៃជីវិតមិនលែងឡើយ។

គ្រឹះស្ថានបោះពុម្ពម៉ាញប៊ុក្សយើងខ្ញុំសង្ឃឹមថា ស្នាដៃនិពន្ធដ៏ក្លាស្ស៉ិកទាំងអស់នេះ​​នឹងផ្តល់ជូនលោកអ្នកទាំងផ្នែកកម្សាន្ត និងគំនិតបញ្ញាជាច្រើន  និងម្យ៉ាងទៀតសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកអ្នកដែលបានជួយគាំទ្រដល់គ្រឹះស្ថានបោះពុម្ពម៉ាញប៊ុក្សឲ្យបាននៅបម្រើលោកអ្នកតាំងពីដើមរៀងមក។

មាតិកា:

១. សុបិនកណ្តាលរាត្រីនារដូវក្ដៅ២. រាត្រី ១២
៣. រ៉ូមេអូ និង ជូលីយ៉ែត៤. តាមតែចិត្តលោកចុះ
៥. អ្នកជំនួញក្រុងវេនីស៦. ម៉ាកប៊ែត
៧. ព្យុះ៨. ហេមើឡែត
៩. ព្រះបាទឡេអា១០. ជូលីយុស សេសា
១១. អង់តូនី​ និង ក្លេអូប៉ាត្រា១២. រឿងនិទានក្នុងរដូវរងា
១៣. អូថេឡូ១៤. ស៊ិមបឺលីន
១៥. ទីម៉ុងនៅក្រុងអាថែន១៦. ព្រះអង្គម្ចាស់ពេរីក្លេសនៅក្រុងតៀរេ
១៧. កូរីយ៉ូឡានុស១៨. សុភាពបុរសពីររូបនៅក្រុងវេរ៉ូណា
១៩. ច្រឡំបល់សល់សំណើច២០. ទឹកនិងប្រេង
Support
Compare

By Categories

សៀវភៅ ប្រជុំស្នាដៃឯករបស់ ​សេក​ស្ពៀរ

សៀវភៅ ប្រជុំស្នាដៃឯករបស់ ​សេក​ស្ពៀរ