$10

ការផ្ដល់​ពិសេស

ការលក់សៀវភៅក្នុងខែតុលា

សៀវភៅ កូនសោជីវិត

ហេតុអ្វីបានមនុស្សយើងខុសគ្នា

សៀវភៅ ស្វែងរកចំណុចខ្លាំង

$4.50

In stock

រឿងចម្លែកដែលមនុស្សភាគច្រើនមានការយល់ដឹងមិនគ្រប់គ្រាន់នៅពេលនិយាយអំពី ចំណុចខ្លាំង (Strength) របស់ខ្លួ​នឯង ដែលអាច
មានមូលហេតុមកពីពួកគេទាំងនោះគ្មានឱកាសសិក្សាស្វែងយល់ ឬមិនបានគិតទៅដល់សារៈសំខាន់របស់វា ទើបមានឲ្យកើតជាសំណួរឡើងថាតើពួកគេទាំងនោះ ចំណាយពេលវេលាភាគច្រើនទៅសិក្សារៀនសូត្រពីរឿងអ្វីទៅវិញ?

ចម្លើយដ៏ងាយគឺ បើពិនិត្យមើលទៅវិធីសាស្រ្តអប់រំឪពុកម្តាយដែលមានចំពោះកូនចៅ ការសិក្សានិងការវាស់លទ្ធផលរបស់ប្រព័ន្ធសិក្សា
ទូទៅរួមទៅដល់ការវាស់ប្រសិទ្ធភាពការងាររបស់បុគ្គលិកក្នុងអង្គភាព ឬក្នុងក្រុមមន្រ្តីរាជការមនុស្សយើងតែងប្រើពេលបន្តិចបន្តួចប៉ុណ្ណោះគិតទៅលើអ្វីដែលខ្លួនធ្វើមិនបានឬជា ចំណុចខ្សោយ (Weakness) ហើយព្យាយាមកែលម្អចំណុចខ្សោយនោះដែលអាចទាញបង្វែរឲ្យធ្លាក់ទៅក្នុងអន្ទាក់ជីវិត ដែលមនុស្សធ្លាប់ប្រើអស់ជាច្រើនសតវត្សកន្លងមក ដើម្បីស្វែងរកដំណោះស្រាយ។

អ្នកខ្លះក៏រកដំណោះស្រាយឃើញហើយរំដោះខ្លួនចេញបាន តែភាគច្រើនបែរជាមុជកាន់តែជ្រៅទៅក្នុងចំណុចខ្សោយមួយចំនួន ដែល
ទោះបីព្យាយាមពេញមួយជីវិតដើម្បីរៀនសូត្រហ្វឹកហាត់យ៉ាងណាក៏នៅតែធ្វើមិនបានល្អ ឬប្រសិនបើធ្វើបានក៏បានត្រឹមតែម្តងម្កាលប៉ុណ្ណោះ។ ប៉ុន្តែពេលខ្លះយើងបែរជារកឃើញថា ខ្លួនឯងមានទេពកោសល្យ​ (Talents) ម្យ៉ាងៗដែលផ្តល់ឲ្យយើងអាចធ្វើអ្វីមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព ហើយលុះពេលយើងធ្វើកិច្ចការនោះបានល្អអស្ចារ្យហើយជាប់លាប់ទៀតផង។

ហ្កេលឡ័ប អកហ្កាណៃសេស្ហឹន បានធ្វើការសិក្សាស្រាវជ្រាវ លើការស្វែងរកទេពកោសល្យនិងវិធីលើកកម្ពស់បន្ថែម ដើម្បីអភិវឌ្ឍឲ្យក្លាយ
ទៅជាចំណុចខ្លាំង រួមទាំងយកទៅប្រតិបត្តិក្នុងស្ថាប័នឈានមុខទូទាំងពិភពលោកអស់ជាង 30ឆ្នាំមកហើយ ដោយសៀវភៅ ស្វែងរកចំណុចខ្លាំងមួយក្បាលនេះគ្រាន់តែចំណុចមួយនៃការរំដោះគំនិតឲ្យផុតពីបំណង ដើម្បីឲ្យមានគំនិតថ្មីៗកើតឡើង ដែលអាចជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍនិងលើកកម្ពស់វិធីប្រើជីវិតឲ្យល្អប្រសើរឡើង។

ក្រៅពីនេះថែមទាំងធ្វើឲ្យយើងដឹងថា តើសក្តានុភាពពិតប្រាកដរបស់ខ្លួនគឺអ្វីដើម្បីបានអភិវឌ្ឍសមត្ថភាពនោះជារៀងរហូតទៅ ថែមទាំង
មានឱកាសបានធ្វើអ្វីផ្សេងៗប្រកបដោយសេចក្តីសុខដោយពុំមានធុញទ្រាន់។

បើអ្វីដែលយើងពោលមកនេះ គឺជាចម្លើយដែលអ្នកកំពុងតែស្វែងរកនោះមានន័យថា អ្នកកំពុងតែកាន់កូនសោពិសេសសម្រាប់ចាក់បើក
ទ្វារនាំជីវិតឲ្យរួចផុតពីអន្ទាក់ផងទាំងឡាយនោះហើយ។ ការស្វែងរកអាចពុំមែនជាការធានាថាយើងត្រូវតែជួបអ្វីដែលខ្លួនចង់បានតែយ៉ាងហោចណាស់ការចាប់ផ្តើមស្វះស្វែងរកក៏នឹងធ្វើឲ្យ
យើងបានដឹងថា ការពិតតើយើងចង់បានអ្វីពិតប្រាកដ ហើយថា តើអ្វីដែលកំពុងស្វែងរកនោះវានឹងបង្កជាប្រយោជន៍អ្វីខ្លះសម្រាប់ជីវិតរបស់
អ្នក។

 

ចំណងជើងសៀវភៅ៖ ស្វែងរកចំណុចខ្លាំង

  • ប្រែសម្រួល/រៀបរៀងដោយ: គឹម​​ ចាន់ណា
  • បោះពុម្ភៈ និង​ ចែកចាយ: ម៉ាញប៊ុក្ស
  • ថ្ងៃខែឆ្នាំបោះពុម្ភ: ខែកញ្ញា ឆ្នាំ2014
  • បោះពុម្ពលើកទី: 1
  • ទំព័រ: 334

 

-ដឹកជញ្ជួន

-ជិត1$

-ឆ្ងាយ2$

-ទំនាក់ទំនង

-070524424

-011850824

ទិញទំនិញច្រើនមុខតម្លៃក្រោមទីផ្សារ។

Support
Compare

By Categories

សៀវភៅ ស្វែងរកចំណុចខ្លាំង

សៀវភៅ ស្វែងរកចំណុចខ្លាំង