$10

ការផ្ដល់​ពិសេស

ការលក់សៀវភៅក្នុងខែតុលា

សៀវភៅ កូនសោជីវិត

ហេតុអ្វីបានមនុស្សយើងខុសគ្នា

Khmer Bee Owner

ម្ចាស់កសិដ្ឋានខ្មែរប៊ី៖ ​អាជីវកម្មនេះ ​ក្តៅលំបាកយ៉ាងណាក៏ទ្រាំបានដែរ ​ព្រោះចង់ឃើញធម្មជាតិស្រុកខ្មែរ​មាននិរន្តភាព

439 Views

លោក សៅ​ សុវណ្ណនី ​ដែលជាម្ចាស់កសិដ្ឋានឃ្មុំ យីហោខ្មែរប៊ី​​ បានផ្តល់បទសម្ភាសមក​​​ដោយលោកបានលើកទ្បើងថា​គាត់ចេញរកស៊ីបើកកសិដ្ឋាន​ឃ្មុំ​នៅប៉ៃលិន ​ដោយមិនខ្លាចក្តៅ ខ្លាចលំបាកទ្បើយ​​ជាមួយនឹងមុនរបរមួយនេះ។

លោកសុវណ្ណនីបាន​ពន្យល់ថា ​សត្វឃ្មុំ​ដើរតួនាទីសំខាន់ណាស់​ក្នុងការជួយដល់ធម្មជាតិ​នៅស្រុកខ្មែរ។ ​ឃ្មុំកាន់តែច្រើន​មានន័យថា​ ការប្រើប្រាស់គីមីក្នុងកសិកម្មនឹងថយចុះ​។ ​លោកសុវណ្ណនីថា ​លោកសប្បាយចិត្តនឹងមុខរបរមួយនេះ​ខ្លាំង​ណាស់​ ដោយមិនខ្លាចលំបាកទ្បើយ។

មិនតែប៉ុណ្ណោះ​ឃ្មុំក៏បានជួយដល់កសិករផងដែរ ​ដោយបានធ្វើឲ្យផ្លែឈើនៅស្រុកខ្មែរ​មានឳជារសឆ្ងាញ់ ​ដោយ​សារតែសត្វឃ្មុំនេះឯង។ ​សត្វឃ្មុំនៅប៉ៃលិនលើកឧទាហរណ៍ ក៏បានធ្វើឲ្យមៀន​តាងែន​​ធ្វើឲ្យក្តិបតាងែន មានសុភាពល្អ​ផ្លែចេញមកមានរសជាតិឆ្ងាញ់​ ហើយផ្លែធំប៉ុនៗគ្នា។

ផលប្រយោជន៍ធំមួយទៀតគឺផ្លែឈើដែលប្រើឃ្មុំ​មិនបាច់ប្រើថ្នាំគីមី ដើម្បីបង្កាត់ផ្លែឈើនោះទេ ​នេះ​ជាវិធីធម្មជាតិ​មួយ​ដែលល្អបំផុត​ធ្វើឲ្យកសិកម្ម​មានទិន្នផលល្អ​ កាត់បន្ថយការចំណាយរបស់កសិករ​លើថ្នាំគីមី។ ហើយជាសរុបទៅ ​អ្នក​ដាំផ្លែឈើ​ទាំងអ្នកញុាំទឹកឃ្មុំផងដែរ ​នឹងមានសុខភាពល្អដោយមិនខ្វល់លើបញ្ហាគីមីទៀតនោះទេ។

ទឹកឃ្មុំភាគច្រើនកំពុងលក់លើទីផ្សារស្រុកខ្មែរភាគច្រើន​ ជាទឹកឃ្មុំដែលឆ្លងកាត់ការចំអិន​ហើយ​​ ទឹកឃ្មុំបរទេសដែល​នាំចូលមកស្រុកខ្មែរ​ទាំំងនោះមិនល្អដូចទឹកឃ្មុំខ្មែរក្នុងស្រុកនោះទេ។​ ទឹកឃ្មុំទាំងនោះបានបាត់បង់គុណប្រយោជន៍​អស់​ច្រើន​ហើយ​ព្រោះតែការចំអិននោះ។ ​លោកសុវណ្ណនីបានពន្យល់ភាគច្រើន​ទឹកឃ្មុំបរទេស​គេចូលចិត្តចំអិនឲ្យហើយ​ព្រោះវាងាយស្រួល​ក្នុង​ការដឹកជញ្ជូនជាង​តែយ៉ាងណា​បើលោកអ្នកចង់បានទឹកឃ្មុំល្អ សម្រាប់សុខភាពគួរពិសារទឹកឃ្មុំស្រស់វិញទើបប្រសើរជាង។

ចូលរួមគាំទ្រទឹកឃ្មុំគាត់​អាចរកជាវបាននៅតាមផ្សារទំនើប​ឬ​ដឹកដល់កន្លែង​ដោយ​ក្រុមហាងឆេង២៤។ ​ទំនាក់ទំនង​សម្រាប់ចែកចាយបន្តផងដែរ​តាមរយះ 070 524 424៕

By Categories