$10

ការផ្ដល់​ពិសេស

ការលក់សៀវភៅក្នុងខែតុលា

សៀវភៅ កូនសោជីវិត

ហេតុអ្វីបានមនុស្សយើងខុសគ្នា

Jack Ma

Jack Ma បង្ហាញមហិច្ឆតាចង់ដឹកជញ្ជូនទំនិញទៅកាន់គ្រប់ទីកន្លែងនៅទូទាំងពិភពលោក

331 Views

ថ្មីៗនេះតាមគេហទំព័ររបស់គាត់គឺ Alizila.com ​លោកមហាសេដ្ឋីលេខ២​របស់ចិន​Jack Ma បានបង្ហាញនូវមហិច្ឆតា​របស់គាត់ថា​ក្រុមហ៊ុន​របស់លោកមានគម្រោងនឹងចាយ លុយរាប់ពាន់លានដុល្លារដើម្បីឲ្យគាត់អាចដឹកជញ្ជូនទំនិញទាំងអស់​គ្រប់ទីកន្លែងនៅទូទាំងពិភពលោកបាន។

លោក Jack Ma បានពន្យល់ថា​សព្វថ្ងៃក្រុមហ៊ុនអាលីបាបា​មានលទ្ធភាពអាចដឹកជញ្ជូនទំនិញទៅគ្រប់ទីកន្លែងក្នុងប្រទេស​ចិន​ដោយប្រើរយះពេលតិចជាងមួយថ្ងៃប៉ុណ្ណោះ។​ បើដឹកទៅកាន់ក្រៅប្រទេសចិនគឺត្រូវការពេលត្រឹមតែ​៧២ម៉ោងប៉ុណ្ណោះ​នេះគឺសំដៅលើការដឹកទំនិញកញ្ចប់តូចៗ។ ​បើដឹកជាទ្រង់ទ្រាយធំ​តាមកប៉ាល់​គឺត្រូវការ​ប្រមាណជា១០ថ្ងៃ​ដឹកទៅប្រទេសទូទាំងពិភពលោកទាំងអស់។

លោកមហាសេដ្ឋីសំបូរពាក្យសម្តី​រូបនេះបានព្យាករណ៍​អនាគត​ពិភពលោកនឹង​លែងសូវគិតពី​ពាណិជ្ជកម្ម​រវាងប្រទេសនិងប្រទេសទៀតហើយ​តែនឹងមានការកើនទ្បើងពាណិជ្ជកម្មរវាងក្រុមហ៊ុន​និង​ក្រុមហ៊ុន​តែម្តង។​​ក្នុងន័យនេះ​គាត់ចង់សំដៅថា​ក្រុមហ៊ុនទាំងអស់នឹងអាចលក់ទំនិញ​ដឹកជូនភ្ញៀវបានទៅកាន់គ្រប់ជ្រុង​នៃពិភពលោក។

ឥទ្បូវនេះ​ក្រុមហ៊ុនអាលីបាបាបានកំពុងតែធ្វើលើការនេះហើយ​ហើយក្នុងមួយមានទំនិញមិនតិចជាង​១៣០លានកញ្ចប់ទេ​ត្រូវបានក្រុមហ៊ុនអាលីបាបាដឹកជូនភ្ញៀវ។​ដើម្បីអាចទទួលការងារដឹកឲ្យបាន​១ពាន់លានកញ្ចប់បាន​នោះ​ក្រុមហ៊ុនមួយនេះ​ត្រូវការចាយលុយរាប់ពាន់លានដុល្លារថែមទៀត​ដើម្បីឲ្យប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួន​មានប្រសិទ្ធភាពជាងនេះទៅទៀត។

លោក​មហាសេដ្ឋី Jack Ma ​បានរំលឹកថា​កាលពី១៣ឆ្នាំមុនពេលគាត់និយាយថា​ថ្ងៃណាមួយ​យើងនឹងឃើញ​​យើងអាចដឹកបាន១ពាន់លានកញ្ចប់ក្នុងមួយថ្ងៃ។ ​នៅពេលនោះគ្មាននរណាជឿគាត់ទ្បើយ ​តែពេលនេះ​ក្នុងរយះពេល១សប្តាហ៍​គាត់អាចដឹកបានរហូតដល់ជាងមួយពាន់លានកញ្ចប់ទៅហើយ។

គាត់បានបន្តទៀតថា​ដើម្បីទទួលស្វាគមន៍​១ពាន់លានកញ្ចប់ក្នុងមួយថ្ងៃបាន​យើងត្រូវត្រៀម​ខ្លួន​ទទួល​អនាគត​ពោលគឺវិនិយោគលើប្រព័ន្ធដឹកជញ្ជូនដ៏វ័យឆ្លាតមួយ។ ​ហើយគាត់ទាយថា​អនាគត​រោងចក្រជា​ច្រើន ​អ្នករកសុីជាច្រើន​នឹងចំនេញច្រើនក្នុងការផលិត​និង​ដឹកជញ្ជូនរបស់ខ្លួន៕

By Categories