$10

ការផ្ដល់​ពិសេស

ការលក់សៀវភៅក្នុងខែតុលា

សៀវភៅ កូនសោជីវិត

ហេតុអ្វីបានមនុស្សយើងខុសគ្នា

1

យុវជន លី ម៉េងឡេង ប្ដេជ្ញាចិត្ត បំផុសមុខរបរបង្គា ដល់បងប្អូននៅកម្ពុជា

80 Views

យុវជន លី ម៉េងឡេង មានវ័យ១៩ឆ្នាំ មានស្រុកកំណើត នៅរាជធានីភ្នំពេញ។ដោយសារតែជីវភាពលំបាក ក្នុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ លោកបានទៅរស់នៅឯខេត្តរតនគិរី ជាមួយឪពុកម្ដាយរបស់គាត់ ហើយបន្តការសិក្សានៅទីនោះ។ ឆ្លៀតរៀនប​ណ្ដើរ ឆ្លៀតរកប្រាក់ខ្លួនឯងបណ្ដើរ ដោយសារតែលោកមិនចង់បានលុយដែលបានមកពីកម្លាំងញើសឈាមឪពុកម្ដាយរបស់គាត់។

 

យុវជន លី ម៉េងឡេង ប្ដេជ្ញាចិត្ត បំផុសមុខរបរបង្គា ដល់បងប្អូននៅកម្ពុជា

មុខរបរដែលគាត់ចាប់ផ្ដើមដំបូង គឺធ្វើនំបាញ់ត្រាងលក់ ដែលចាប់ផ្ដើមពីលុយប្រាំមុឺនរៀល គាត់បានបន្កថាមូលហេតុដែលគាត់ចាប់ផ្ដើមធ្វើនំនេះ គឺដោយសារចង់រកលុយមកផ្គត់ផ្គង់ការសិក្សា។ការចាប់ផ្ដើមដំបូងពិតជាលំបាកណាស់សម្រាប់គាត់ ប៉ុន្តែដោយសារការតស៊ូ ជម្នះឧបសគ្គ ទើបធ្វើអោយគាត់អាចចំណេញបានប្រាក់ ប៉ែតសិបដុល្លារក្នុងមួយសប្ដាហ៏ គាត់សប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបាន ដោយសារវាជាប្រាក់ ដែលទទួលបានក្នុងអាជីវកម្មរបស់គាត់។ចាប់ផ្ដើមបានមួយឆ្នាំ គាត់ក៏សម្រេចចិត្តបោះបង់មុខរបរនេះចោល ដោយសារតែវាជាប្រភេទអាជីវកម្ម មួយឆាវៗ។

 

ថ្ងៃមួយ នៅពេលដែលគាត់ត្រឡប់មកបន្តការសិក្សានៅភ្នំពេញ គឺគាត់បានឃើញពត័មានមួយក្នុងហ្វេសប៊ុក ទាក់ទងនឹងបង្គារដែលនាំចូលពីប្រទេសវៀតណាម ដែលបង្គារនោះមានសារជាតិគីមី ហើយមានការចាក់ចាហួយចូលនៅក្នុងបង្គារនោះ។ ក្រោយពីមើលចប់ គាត់មានគំនិតចង់ស្រាវជ្រាវពីបច្ចេកទេសចិញ្ចឹមបង្គារនេះយ៉ាងខ្លាំង ហើយគាត់សម្លឹងឃើញថាបច្ចេកទេសចិញ្ចឹមបង្គារនៅស្រុកខ្មែរ គឺមិនទាន់មានអ្នកជំនាញច្បាស់លាស់ច្រើននោះទេ។លើកទីមួយ គាត់បានទៅរៀនទាក់ទងនឹងបច្ចេកទេស នឹងអ្វីដែលទាក់ទងនឹងអាជិវកម្មនេះនៅប្រទេសម៉ាឡេសុី លើកទីពីរគាត់បានទៅស្រាវជ្រាវបន្ថែមនៅប្រទេសថៃជាមួយលោកគ្រូ សំ កុសល ស្ថាបនិក Business Cambodia និងក្រុមការងារហាងឆេង២៤ គាត់នឹងទៅប្រទេសផ្សេងទៀត រហូតដល់គាត់មើលឃើញអាជីវកម្មនេះមានច្រើននៅកម្ពុជា។

គាត់សង្ឃឹមថា៥ឆ្នាំទៀត មានកសិដ្ឋានចិញ្ចឹមបង្គារនៅកម្ពុជា​ មិនតិចជាង២០០កសិដ្ឋាន។

 

អត្ថបទដោយៈ ឡូត គីមជុង

By Categories