$10

ការផ្ដល់​ពិសេស

ការលក់សៀវភៅក្នុងខែតុលា

សៀវភៅ កូនសោជីវិត

ហេតុអ្វីបានមនុស្សយើងខុសគ្នា

    ទិញដោយអារម្មណ៍ ឬដោយហេតុផល?

    311 Views

    ជាទូទៅមនុស្សយើងពេលឃើញរបស់អ្វីមួយដែលខ្លួនចាប់អារម្មណ៍គឺចង់បានតែម្តង។ ការឃើញភ្លែតចង់បានភ្លាមនោះហើយគឺពុំបានឆ្លងកាត់ការគិតពិចារណាទេ ពោលគឺមនុស្សបានប្រើអារម្មណ៍ដែលត្រូវបានទាក់ទាញដោយអ្វីម្យ៉ាងពីរបស់នោះ។ តើអ្នកដឹងទេថា មនុស្សយើងមុនសម្រេចចិត្តទិញរបស់អ្វីម្យ៉ាង តើសម្រេចចិត្តទិញដោយអារម្មណ៍ ឬដោយហេតុផល?

    ទិញដោយអារម្មណ៍ ឬដោយហេតុផល?

    បើទោះបីជារបស់នោះល្អឥតខ្ចោះយ៉ាងណាក៏ដោយ របស់នោះត្រូវតែមានអ្វីម្យ៉ាងដើម្បីទាក់ទាញចិត្តមនុស្សអោយចាប់អារម្មណ៍ជាក់ជាមិនខានមិនថាភាពសិចស៊ី រូបរាងខាងក្រៅ ពណ៌នៃវត្ថុនោះ យីហោផលិតផល ការរចនាម៉ូដជាដើម។ល។ នៅពេលណាមនុស្សចាប់អារម្មណ៍កាលណាគេនិងមានអារម្មណ៍ល្អ អារម្មណ៍ចង់បានរបស់នោះមកគ្រប់គ្រង​ ឬអារម្មណ៍ចង់ធ្វើជាម្ចាស់នោះតែម្តង។ នៅពេលអារម្មណ៍បែបនេះកើតឡើងគេនឹងព្យាយាមរក <<ហេតុផល>> មកគាំទ្រដើម្បីអោយបានវត្ថុរឺផលិតផលនោះមកគ្រប់គ្រងតាមអារម្មណ៍ដែលចង់បាន។ បើទោះជាយ៉ាងណាក៏ដោយគេនឹងព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីរបស់ដែលខ្លួនស្រឡាញ់ របស់ខ្លួនចង់គ្រប់គ្រងក្នុងភាពជាម្ចាស់នោះឯង។ នៅពេលនោះហើយដែលគេត្រូវស្វែងរក<<ហេតុផល>> អោយបានគ្រប់គ្រាន់ហើយគេនឹងធ្វើការសម្រេចចិត្តទិញរបស់នោះតែម្តង។ នៅពេលនោះហើយដែលអារម្មណ៍ល្អៗនឹងកើតមានឡើងចំពោះគេក្រោយពីការទិញ។

    ដូចនេះបើចង់លក់របស់មួយដាច់ផលិតផលនោះត្រូវតែអាចទាក់ទាញ <<អារម្មណ៍>> អ្នកទិញអោយបាន នៅពេលណាអតិថិជនចាប់អារម្មណ៍ចង់បានវាហើយ គេនិងព្យាយាមសិក្សាពីគុណសម្បត្តិ និងចំណុចល្អៗនៃផលិតផលនោះដោយខ្លួនឯងដោយគេនឹងស្វះស្វែងរិះរកចម្លើយតាមវិធីផ្សេងៗដែលអាចទៅបានដែលនេះជា <<ហេតុផល>> ក្រោយពីអារម្មណ៍ចង់បានរហូតឈានដល់ការសម្រេចចិត្តទិញ។

     

    អត្ថបទដោយ ជុំ សុផល

    By Categories